អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    គណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយមន្រ្តីនៃជួររាជរដ្ឋាភិបាលចក្រភពអង់គ្លេស

    សៅរ៍ ២២ កុម្ភះ ,២០២០ ១៦:៤៦ 4116
    គណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយមន្រ្តីនៃជួររាជរដ្ឋាភិបាលចក្រភពអង់គ្លេស

    ឡុងដុង៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន ប្រធានគណៈប្រតិភូកម្ពុជាបានជួបពិភាក្សាការងារជាមួយមន្រ្តីក្នុងជួររាជរដ្ឋាភិបាលចក្រភពអង់គ្លេសនៅវិមានរដ្ឋសភា ប្រចាំនៅក្នុងទីក្រុងឡុង ដែលមានការអញ្ជើញចូលរួមពី៖
    ១. លោក Matthew Wyatt, នាយកផ្នែកគ្រប់គ្រងដោះស្រាយទំនាស់ “មនុស្សធម៌ និងសន្តិសុខ”
    ២. លោក Joe Shapiro, ប្រធានគ្រប់គ្រងរៀបចំគោលនយោបាយ និងកម្មវិធីផ្នែកវិស័យសកម្មភាពមីន
    ៣. លោក Jonathan Starkey, ប្រធានផ្នែកជំនាញគ្រប់គ្រងហានិភ័យ
    ៤. លោកស្រី Lucy Ashton, ប្រធានផ្នែកគ្រប់គ្រងសេវាកម្ម
    ៥. លោក Lou McGrath, នាយកប្រតិបត្តិមូលនិធិ Sir Bobby Charlton
    ៦. លោក Nigel Ellway, នាយកប្រឹក្សាផ្នែកថវិកា
    ៧. លោក John Wallace, ទីប្រឹក្សាផ្នែកទំនាក់ទំនងរវាងដៃគូ
    ៨. លោកស្រី ប៊ុត រតនា នាយកប្រចាំប្រទេសនៃមូលនិធិ Sir Bobby Charlton ។

    គោលបំណងចម្បងៗនៃកិច្ចពិភាក្សាការងារខាងលើគឺផ្តោតសំខាន់ទៅលើ៖
    ⁃ ការថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចក្រភពអង់គ្លេសដែលជាម្ចាស់ជំនួយធំលើវិស័យសកម្មភាពមីននៅកម្ពុជា។
    ⁃ ធ្វើបទបង្ហាញ និងជម្រាបជូនអំពីទិដ្ឋភាពទូទៅ លទ្ធផលសម្រេចបានក្នុងរយៈពេល២៨ឆ្នាំ បញ្ហាប្រឈម ដំណោះស្រាយ និងតម្រូវការនានាក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។
    ⁃ ផ្តល់កិច្ចសហការគាំទ្រ និងជម្រុញឲ្យមូលនិធិ Sir Bobby Charlton បើកការិយាល័យប្រចាំតំបន់របស់ខ្លួននៅប្រទេសកម្ពុជា។
    ⁃ គៀរគរការគាំទ្រលើកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន/ស.ផ.ស។
    ⁃ ពង្រឹងកិច្ចសហការអនុវត្តគម្រោង DFID នៅកម្ពុជាដែលគាំទ្រដោយរដ្ឋាភិបាលនៃចក្រភពអង់គ្លេស។

    លោក Matthew Wyatt ប្រធានតំណាងមន្រ្តីជួររដ្ឋាភិបាលបានជម្រាបជូនថា រដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានចូលរួមចំណែកឧបត្ថម្ភដល់វិស័យសកម្មភាពមីននៅក្នុងប្រទេសកម្ពុជាតាមរយៈគម្រោង DFID ដែលកំពុងអនុវត្តដោយប្រតិបត្តិករអន្តរជាតិនៅកម្ពុជា និងអាជ្ញាធរមីន។ រដ្ឋាភិបាលអង់គ្លេសនឹងនៅតែបន្តជួយផ្តល់ថវិកាដល់វិស័យសកម្មភាពមីននៅកម្ពុជា និងបន្តគិតគូរលើការជួយគាំទ្រឧបត្ថម្ភលើកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន/ស.ផ.ស និងគម្រោងនានាដែលបានស្នើសុំឡើងដោយអាជ្ញាធរមីនជាពិសេសសន្យានឹងគិតគូរលើការគាំទ្រថវិកាដល់ការបណ្តុះបណ្តាល និងបំពាក់បរិក្ខាដោះមីនដល់កងទ័ពក្នុងកិច្ចការងារបោសសម្អាតមីនផ្នែកមនុស្សធម៌ ព្រមទាំងគោលនយោបាយភូមិគ្មានមីន។

    លោក Matthew ក៏បានវាយតម្លៃខ្ពស់លើការធ្វើបទបង្ហាញដោយពន្យល់យ៉ាងលម្អិតអំពីវិស័យសកម្មភាពមីននៅកម្ពុជា ហើយបានសន្យាថានឹងនាំយករាល់សំណើសុំរបស់កម្ពុជាលើវិស័យសកម្មភាពមីន ជម្រាបជូនដល់រដ្ឋាភិបាលថ្មីនៃចក្រភពអង់គ្លេស។

    លោកបានបន្ថែមទៀតថា មន្រ្តីរបស់លោកនឹងចុះទៅធ្វើការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តការងារបោសសម្អាតមីនរបស់ប្រតិបត្តិករអន្តរជាតិក្រោមគម្រោង DFID នៅកម្ពុជានៅដើមខែមិនា ខាងមុខនេះ ដើម្បីធ្វើការប្រមូលនូវប្រភពព័ត៌មាន និងទិន្នន័យឲ្យបានជាក់លាក់ និងលទ្ធផលសម្រេចនាពេលកន្លងមកដើម្បីជាទុនក្នុងការរៀបចំកម្មវិធី និងគោលនយោបាយថ្មីៗបន្ថែមទៀតក្នុងន័យជួយដល់វិស័យសកម្មភាពមីននៅកម្ពុជា។

    ជាចុងក្រោយ ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានធ្វើការថ្លែងនូវអំណរគុណយ៉ាងជ្រាវជ្រៅជូនដល់រដ្ឋាភិបាលចក្រភពអង់គ្លេស និងមន្រ្តីទាំងអស់ដែលបានយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រឧបត្ថម្ភដល់កម្ពុជា និងបានសន្យាបន្តជួយដល់កម្ពុជាឲ្យដោះស្រាយបញ្ហាមីនឲ្យអស់ក្នុងឆ្នាំ២០២៥។


    ព័ត៌មានដែលទាក់ទង

    CMAA_presentation_Individual_Approach (Oslo)

    ច័ន្ទ ០៩ មីនា ,២០២០ ១៥:៥០ 2735
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:២២ 4564
    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:០៥ 4742
    ច័ន្ទ ២៩ កក្តដា ,២០១៩ ២០:៤៩ 13313
    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 12193

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ718
    • ពីម្សិលមិញ881
    • ស​ប្តា​ហ៍នេះ9857
    • ខែនេះ19526
    • ឆ្នាំនេះ299971