រសៀលថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចុះមកសាកសួរសុខទុក្ខជនរងគ្រោះដោយសារគ្រាប់មិនទាន់ផ្ទុះ កាលពីថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៨ ចំនួន២នាក់ ១) ឈ្មោះ តែម ខាត់ណា អាយុ២៤ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី និង១នាក់ទៀត បានបញ្ជូនសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យភ្នំពេញ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ព្រំ សុភមង្គល បាននាំយកមកនូវគ្រឿង ឧបភោគបរិភោគមានដូចជាអង្គរ៥០គីឡូក្រាម ១ការ៉ុង មីម៉ាម៉ា ១កេសត្រីខកំប៉ុង ១យួរ ទឹកក្រូចកំប៉ុង ១កេស ទឹកផ្លែឈើកំប៉ុង ១កេស ទឹកស៊ីអីវ ១យួរ ទឹកត្រី ១យួរ ទឹកសុទ្ធ កេស និងថវិកាម្នាក់ៗចំនួន ៣០០ ០០០រៀល (សាមសិប ម៉ឺន) ជូនដល់ជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។