អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ឯឧ លី ធុជ អគ្គលេខាធិការអាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយលោក Ted Paterson ទីប្រឹក្សាបច្ចេកទេស CFR-III

    ព្រហស្បតិ៍ ២៧ កក្តដា ,២០១៧ ០៩:២២ 2548
    ឯឧ លី ធុជ អគ្គលេខាធិការអាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយលោក Ted Paterson ទីប្រឹក្សាបច្ចេកទេស CFR-III

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អគ្គលេខាធិការអាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយលោក Ted Paterson ទីប្រឹក្សាបច្ចេកទេសគម្រោងបោសសំអាតមីនដើម្បីលទ្ធផលដំណាក់កាលទី៣ (CFR-III)។ 

    ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Ted Paterson ដែលលោកនឹងត្រូវជួយក្នុងការរៀបចំប្រព័ន្ធតាមដានការអនុវត្តវិស័យសកម្មភាពមីន (Performance Monitoring System) ក្រោមគម្រោង CFR-III។ 

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរួមចំណែកក្នុងវិស័យសកម្មភាពមីននាពេលកន្លងមក។ ជាមួយនេះឯកឧត្តមមានបំណងចង់ឲ្យលោក Ted Paterson ជួយអំពាវនាវដល់បណ្តាដៃគូអន្តរជាតិនានា ពិចារណាជួយដល់កម្ពុជាក្នុងវិស័យសកម្មភាពមីន។ 

    លោក Ted Paterson គ្រោងនឹងជួបពិភាក្សាការងារជាមួយគ្រប់នាយកដ្ឋានក្នុងអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន និងភាគីពាក់ព័ន្ធនានាផ្សេងទៀតក្នុងវិស័យមីនផងដែរ៕


    ព័ត៌មានដែលទាក់ទង

    CMAA_presentation_Individual_Approach (Oslo)

    ច័ន្ទ ០៩ មីនា ,២០២០ ១៥:៥០ 3028
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:២២ 4796
    សុក្រ ២៩ វិច្ឆិកា ,២០១៩ ១៤:០៥ 4946
    ច័ន្ទ ២៩ កក្តដា ,២០១៩ ២០:៤៩ 13589
    សុក្រ ០៨ កុម្ភះ ,២០១៩ ១១:៥៣ 12623

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ650
    • ពីម្សិលមិញ1045
    • ស​ប្តា​ហ៍នេះ650
    • ខែនេះ22092
    • ឆ្នាំនេះ347036