អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ពិធីបិទវគ្គបណ្តុះបណ្ដាលគ្រូូបង្គោលប្រព័ន្ធត្រួួតពិនិត្យសកម្មភាពមីន

    ព្រហស្បតិ៍ ១០ សីហា ,២០១៧ ១៧:៤២ 70
    ពិធីបិទវគ្គបណ្តុះបណ្ដាលគ្រូូបង្គោលប្រព័ន្ធត្រួួតពិនិត្យសកម្មភាពមីន

    កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី សេរី កុសល ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលប្រព័ន្ធត្រួតពិនិត្យការអនុវត្តសកម្មភាពមីន Performance Monitoring System (PMS)

     

    វគ្គបណ្តុះបណ្តាលនេះគាំទ្រថវិកាពី UNDP-Clearing for Result III មានរយៈពេល០២ថ្ងៃ គឺពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ដែលរៀបចំដោយក្រុមការងារអាជ្ញាធរមីនសហការជាមួយ លោក TED PATERSON ទីប្រឹក្សាUNDP អ្នកជំនាញ Development and Mine Action

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហការីអាជ្ញាធរមីន និងលោក TED PATERSON ទីប្រឹក្សាUNDP ដែលបានសហការគ្នារៀបចំវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍លើកឡើងថា ការពង្រឹងសមត្ថភាពពិតជាមានភាពចាំបាច់ណាស់សម្រាប់មន្ត្រីក្នុងអាជ្ញាធរមីន ដែលត្រូវធ្វើការងារជាប្រចាំដើម្បីធានានូវប្រសិទ្ធភាព និងនិរន្តភាពការងារនៅក្នុងវិស័យសកម្មភាពមីន។

     

     

    ឯកឧត្តមសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងយកនូវ ចំណេះដឹងទាំងនេះទៅអនុវត្ត ពិសេសក្នុងដំណើរការរៀបចំផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ២០១៨-២០២៥ ឲ្យបានចប់សព្វគ្រប់ក្នុងពេលឆាប់ៗខាងមុខនេះ។

     

     


    ព័ត៌មានដែលទាក់ទង

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    ច័ន្ទ ២១ សីហា ,២០១៧ ១០:១១ 9
    អង្ការ ០៧ មីនា ,២០១៧ ១២:៥២ 191
    អង្ការ ០៧ មីនា ,២០១៧ ១២:៤៧ 190
    ច័ន្ទ ០៦ មីនា ,២០១៧ ០៧:៣៨ 179

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ226
    • ពីម្សិលមិញ237
    • ស​ប្តា​ហ៍នេះ992
    • ខែនេះ6136
    • ឆ្នាំនេះ10115