អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ឯកឧត្តម សេរី កុសល អនុប្រធានទី ១ អាជ្ញាធរមីន បានអញ្ជើញជួបសំណេះសំណាលជាមួយជនពិការដោយសារមីន នៅស្រុកសំឡូត

    ច័ន្ទ ០៧ សីហា ,២០១៧ ០៩:៣៨ 119
    ឯកឧត្តម សេរី កុសល អនុប្រធានទី ១ អាជ្ញាធរមីន បានអញ្ជើញជួបសំណេះសំណាលជាមួយជនពិការដោយសារមីន នៅស្រុកសំឡូត

    កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម សេរី កុសល ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធាន​ទី១អាជ្ញាធរមីន បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយជនពិការដោយសារមីន ចំនួន ៣០នាក់ ប្រជាពលរដ្ឋក្រីក្រ២២០នាក់ នៅសាលាបឋមសិក្សា អូរតាទៀក ភូមិពាម ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន និងបានរំលឹកឡើងវិញពីប្រវត្តិសង្គ្រាមកាលពីអតីតកាលដែលបានបង្កជម្លោះរវាងខ្មែរ និងខ្មែរបង្កឡើងឡើងដោយការញុះញុងពីបរទេស និងការដើរខុសពីអ្នកនយោបាយជំនាន់មុន ហើយបានបន្សល់ទុកនូវគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាច្រើនលានគ្រាប់ដោយបានបង្កឲ្យប្រជាពលរដ្ឋស្លូតត្រង់បានស្លាប់ របួស និងពិការជាង៦ម៉ឺននាក់។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងកងកំលាំងប្រដាប់អាវុធ អោយខិតខំបន្តការងារអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះ ដោយមិនត្រូវលេងគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅពេលបងប្អូនឃើញគ្រាប់មីនសូមយកឈើដោតចំណាំ និងរាយការណ៍មកអាជ្ញាធរមូលដ្ឋាន និងមិនត្រូវកាប់ឆ្ការព្រៃឬរុករានព្រៃ ជាពិសេស មិនត្រូវដើរឡើងលើភ្នំដោយប្រថុយប្រថានប្រកបរបរដើរចូលព្រៃប្រកបរបរផ្សេងៗជាដាច់ខាត។


    ព័ត៌មានដែលទាក់ទង

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    ច័ន្ទ ២១ សីហា ,២០១៧ ១០:១១ 9
    អង្ការ ០៧ មីនា ,២០១៧ ១២:៥២ 191
    អង្ការ ០៧ មីនា ,២០១៧ ១២:៤៧ 190
    ច័ន្ទ ០៦ មីនា ,២០១៧ ០៧:៣៨ 179

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ231
    • ពីម្សិលមិញ237
    • ស​ប្តា​ហ៍នេះ997
    • ខែនេះ6141
    • ឆ្នាំនេះ10120