អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋអាមេរិក

    ច័ន្ទ ០៥ មីនា ,២០១៨ ១១:២០ 567
    ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋអាមេរិក

    ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋអាមេរិក ដឹកនាំដោយ ឯកឧត្តម Rodney Frelinghuysen, Chairman of the US House of Representative Committee on Appropriations, និង ឯកឧត្តម Pete Agullar, Member of the House of Representative Committee on Appropriations

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបអំពីលទ្ធផលនៃការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលកម្ពុជាសម្រេចបានកន្លងមក និងទិសដៅបន្តដែលកម្ពុជាមានឆន្ទះប្រែក្លាយផ្ទៃដីដែលមានមីន/គ្រាប់ឲ្យទៅជាផ្ទៃដីដែលផុតការគម្រាមនៅត្រឹមឆ្នាំ២០២៥។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យសហរដ្ឋអាមេរិក បន្តជួយវិស័យនេះដោយស្នើសុំឲ្យផ្តោតការបោសសម្អាតលើគ្រាប់បែកចង្កោមនៅភូមិភាគឥសាន្តផងដែរ។

     

    ជាកិច្ចឆ្លើយតប ឯកឧត្តម Roney Frelinghuysen បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ហើយក៏បានថ្លែងអំណរគុណដែលរដ្ឋាភិបាលកម្ពុជាផ្តល់កិច្ចសហការជាមួយសហរដ្ឋអាមេរិក លើការងារស្វែងរកសាកសពអតីតយុទ្ធជនសហរដ្ឋអាមេរិកដែលបាត់ខ្លួន នៅលើទឹកដីកម្ពុជាកន្លងមក។ សហរដ្ឋអាមេរិកនឹងបន្តជួយគាំទ្រលើវិស័យបោសសម្អាតមីននៅកម្ពុជាបន្តទៀត។


    ព័ត៌មានដែលទាក់ទង

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ០១ ធ្នូ ,២០១៧ ១២:០២ 1028
    ច័ន្ទ ២១ សីហា ,២០១៧ ១០:១១ 2029
    អង្ការ ០៧ មីនា ,២០១៧ ១២:៥២ 1787
    អង្ការ ០៧ មីនា ,២០១៧ ១២:៤៧ 2660

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ76
    • ពីម្សិលមិញ470
    • ស​ប្តា​ហ៍នេះ4487
    • ខែនេះ16861
    • ឆ្នាំនេះ127479