អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
Cambodian Mine Action and Victim Assistance Authority

វិទ្យុផ្សាយផ្ទាល់

    ឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល ដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជំុលើកទី១៦ រដ្ឋភាគីអនុសញ្ញាអូតាវ៉ា

    ច័ន្ទ ១៨ ធ្នូ ,២០១៧ ១០:៤១ 383
    ឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល ដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជំុលើកទី១៦ រដ្ឋភាគីអនុសញ្ញាអូតាវ៉ា

    ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ គ.ស២០១៧ ឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល ទទួលបន្ទុកបេកកម្មពិសេស និងជាអនុប្រធានទី១អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជំុលើកទី១៦ រដ្ឋភាគីអនុសញ្ញាអូតាវ៉ាស្តីពីការហាមប្រើប្រាស់គ្រាប់មីន ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៨ ដល់់ថ្ងៃទី២១ ខែធ្នូ​​ ឆ្នាំ២០១៧ នៅទីក្រុងវីយេន ប្រទេសអូទ្រីស។

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ប្រតិភូកម្ពុជានឹងឡើងរាយការណ៍ជូនកិច្ចប្រជំុពីវឌ្ឍនភាពការងារបោសសម្អាតមីននៅកម្ពុជា និងផែនការយុទ្ធសាស្រ្តជាតិវិស័យសកម្មភាពមីន ២០១៨-២០២៥។

     

     

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា ឯកឧត្តមក៏នឹងដឹកនាំប្រតិភូកម្ពុជាជួបប្រជុំទ្វេភាគីជាមួយបណ្តាប្រទេសជាដៃគូអភិវឌ្ឍរួមមាន ស្វីស កាណាដា អូស្ត្រាលី​ ចិន និងអង្គការនានា ដើម្បីស្នើសំុការគាំទ្រថវិកាដល់ការបោសសម្អាតមីននៅកម្ពុជា​ ដែលកម្ពុជានឹងត្រូវការថវិកាប្រមាណ​៤០៦លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ធ្វើការបោសសម្អាតមីននៅកម្ពុជាឲ្យអស់នៅត្រឹមឆ្នាំ២០២៥ខាងមុខ។


    ព័ត៌មានដែលទាក់ទង

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី


    ឯកសារចុងក្រោយ

    វីដេអូ

    សុក្រ ០១ ធ្នូ ,២០១៧ ១២:០២ 622
    ច័ន្ទ ២១ សីហា ,២០១៧ ១០:១១ 1364
    អង្ការ ០៧ មីនា ,២០១៧ ១២:៥២ 1299
    អង្ការ ០៧ មីនា ,២០១៧ ១២:៤៧ 1724

    ចំនួនអ្នកចូលទស្សនា

    • ថ្ងៃនេះ335
    • ពីម្សិលមិញ508
    • ស​ប្តា​ហ៍នេះ2934
    • ខែនេះ9541
    • ឆ្នាំនេះ75265