ជំនួបទ្វេភាគីជាមួយ លោក Johnny Hadley លេខាទី១ នៃស្ថានតំណាងអចិន្ត្រៃយ៍ប្រទេសមីក្រូនេស៊ីប្រចាំនៅអង្គការសហប្រជាជាតិ

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានជួបប្រជុំទ្វេភាគីជាមួយ លោក Johnny Hadley លេខាទី១ នៃស្ថានតំណាងអចិន្ត្រៃយ៍ប្រទេសមីក្រូនេស៊ីប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ឯកឧត្តមបណ្ឌិត បានស្នើ មីក្រូនេស៊ី បោះឆ្នោតគាំទ្រសេចក្តីសម្រេចអង្គការសហប្រជាជាតិ ស្តីពី ការអនុវត្តអនុសញ្ញាអូតាវ៉ា ចូលរួមក្នុងសកម្មភាពរបស់អនុសញ្ញា និងពិចារណាចូលជារដ្ឋភាគីនៃអនុសញ្ញា។