ខេត្តបាត់ដំបង : រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន ដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតដេីម្បីលទ្ធផលដំណាក់កាលទី៤ រួមមាន UNDP, អូស្ត្រាលី, សាធារណរដ្ឋកូរ៉េ និងណូវែលហ្សឺឡង់ ចុះពិនិត្យមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភូមិភាគបាត់ដំបង។