ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ អាជ្ញាធរមីនសម្របសម្រួលគណប្រតិភូចំនួន៤ប្រទេស រួមមានថៃ វៀតណាម ឡាវ និងហ្វីលីពីន ទស្សនកិច្ចសិក្សាស្វែងយល់វិស័យសកម្មភាពមីននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំង។
ចាប់ពីថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២៣ អាជ្ញាធរមីន នឹងរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពីការជំរុញនវានុវត្តន៍ និងចីរភាពសកម្មភាពមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដោយមានចូលរួមពីបណ្តាប្រទេសមួយចំនួនក្នុងតំបន់ តំណាងក្រសួង ស្ថាប័នជាតិ និងប្រតិបត្តិករសកម្មភាពមីនទាំងអស់នៅក្នុងប្រទេសកម្ពុជា។