នៅថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារអាជ្ញាធរមីន បានចូលរួមជាមួយម្ចាស់ជំនួយគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល រួមមាន តំណាងជាន់ខ្ពស់UNDP តំណាងប្រទេសអូស្ត្រាលី និងតំណាងប្រទេសកូរ៉េ(KOICA) បានចុះពិនិត្យស្វែងយល់នូវលទ្ធផលនៃការអនុវត្តគម្រោង CFR-IV ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានចូលរួមចំណែកផ្តល់កិច្ចអន្តរាគមន៍លើការងារបោសសម្អាតមីន ផ្តល់ដីសុវត្ថិភាព ឆ្លើយតបចំពោះតម្រូវការរបស់សហគមន៍ ផ្ដល់ជំនួយដល់ជនរងគ្រោះតាមរយៈការឆ្លើយតបនិងការផ្ដល់ការព្យាបាលបន្ទាន់ ការស្ដារលទ្ធភាពពលកម្មកាយសម្បទា និងការព្យាបាល បរិយាបន្នសង្គម សេដ្ឋកិច្ច និងការអប់រំអំពីគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម។
គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (២០២០-២០២៥) ទទួលបានការគាំទ្រថវិកាពីរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្ត្រាលី ប្រទេសនូវែលហ្សេឡង់ សាធារណៈរដ្ឋកូរ៉េ(KOICA) និង UNDP ។