ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និងជាប្រធានគណៈប្រតិភូកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១អាជ្ញាធរមីនបានធ្វើបទបង្ហាញស្តីពីសំណើសុំពន្យាពេលបោសសម្អាតមីនលើកទី៣ ពីឆ្នាំ២០២៦-២០៣០ នៅក្នុងកិច្ចប្រជុំ Inter-Sessional Meeting រដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា

ហ្សឺណែវ ៖ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និងជាប្រធានគណៈប្រតិភូកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១អាជ្ញាធរមីនបានធ្វើបទបង្ហាញស្តីពីសំណើសុំពន្យាពេលបោសសម្អាតមីនលើកទី៣ ពីឆ្នាំ២០២៦-២០៣០ នៅក្នុងកិច្ចប្រជុំ Inter-Sessional Meeting រដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា នៅអគារ International Conference Centre Geneva ប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ចំពោះបទបង្ហាញសំណើសុំពន្យាពេលរបស់កម្ពុជាក៏មានការចូលរួមធ្វើបទអន្តរាគមន៍ពីសំណាក់ក្រុមយុទ្ធនាការលុបបំបាត់គ្រាប់មីនអន្តរជាតិ ក្រុមត្រួតពិនិត្យសកម្មភាពមីន និងអង្គការ Halo Trust។

ជាមួយគ្នានេះ ឯកឧត្តម ម៉ៅ ប៊ុនញ្ញាត្ត ទីប្រឹក្សា និងប្រធាននាយកដ្ឋានសង្គ្រោះជនពិការ ក៏បានធ្វើសេចក្តីថ្លែងការណ៍ស្តីពីវឌ្ឍនៈភាពនៃការអនុវត្តកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីនឲ្យស្របនឹងសកម្មភាពទី៣០-៣៩ នៃផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩។