ហ្សឺណែវ៖ អនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ចាប់ផ្តើមរៀបចំកិច្ចប្រជុំ Inter-Sessional Meeting រដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ចាប់ពីថ្ងៃទី១៧-២០ ខែមិថុនា ឆ្នាំ២០២៥ នៅអគារ International Conference Centre Geneva នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ជាកិច្ចចាប់ផ្តើមកិច្ចប្រជុំ លោកជំទាវ ICHIKA Tomiko ឯកអគ្គរាជទូតជប៉ុនប្រចាំនៅអង្គការសហប្រជាជាតិ និងជាប្រធានកិច្ចប្រជុំលើកទី២២ រដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា បានគូសបញ្ជាក់ពីការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយគ្មានមីន ដែលរៀបចំធ្វើឡើងនៅទីក្រុងសៀមរាប ខេត្តសៀមរាប ប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ជាលទ្ធផលបានធ្វើការអនុម័តឯកសារសំខាន់ៗចំនួន២៖ ទី១. ផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ និងទី២. សេចក្តីថ្លែងសៀមរាប-អង្គរស្តីពីពិភពលោកមួយគ្មានមីន។
លោកជំទាវឯកអគ្គរាជទូតក៏បានធ្វើការថ្លែងអំណរគុណដល់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលខាងលើ ជាពិសេសថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីអនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ចប្រជុំកំពូលដែលបានខិតខំប្រឹងប្រែងក្នុងការដឹកនាំ និងរៀបចំកិច្ចប្រជុំកំពូលទទួលបានជោគជ័យ ជាពិសេសទទួលគណៈប្រតិភូចូលរួម និងការធ្វើបដិសណ្ឋារកិច្ចបានយ៉ាងល្អ។