កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤

អាជ្ញាធរមីន : ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤

នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដឹកនាំដោយឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១អាជ្ញាធរមីន និងលោកស្រី Alissar Chaker តំណាងអង្គការ UNDPប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីតំណាងប្រទេសផ្តល់ជំនួយ រួមមាន អូស្ត្រាលី នូវែលហ្សេឡង់ សាធារណរដ្ឋកូរ៉េ (KOICA) និងអង្គភាពផែនការសកម្មភាពមីនខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ដើម្បីស្តាប់នូវរបាយការណ៍ នៃការអនុវត្តការងារឆមាសទី១ ឆ្នាំ២០២៤ ពិភាក្សាការងារគន្លឹះសម្រាប់អនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២៤ និងបញ្ហាផ្សេងៗ។