អាជ្ញាធរមីន ៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ គណប្រតិភូឡាវ ដឹកនាំដោយលោក Douangsay THAMMAVONG អគ្គលេខាធិការរង អាជ្ញាធរជាតិសកម្មភាពមីនឡាវ ក្នុងគោលបំណងមកទស្សនកិច្ចសិក្សាការគ្រប់គ្រងគុណភាពសកម្មភាពមីននៅកម្ពុជា។