កិច្ចប្រជុំគណៈកម្មការសម្របសម្រួលនៃអនុសញ្ញាអូតាវ៉ា

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួល នៃអនុសញ្ញាអូតាវ៉ា ដើម្បីរាយការណ៍អំពីសកម្មភាពការងាររបស់ប្រធានអនុសញ្ញា ពិភាក្សាអំពីតួនាទីរបស់គណៈកម្មការសម្របសម្រួល នៅក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងពិនិត្យលើសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា ដែលនឹងត្រូវដាក់ជូនអង្គការសហប្រជាជាតិ ដើម្បីពិនិត្យ និងអនុម័ត។

សមាជិកគណៈកម្មការសម្របសម្រួលមាន១៩ប្រទេសគឺ៖ កូឡុំប៊ី ស៊ុយអែត ថៃ អង់គ្លេស អាល្លឺម៉ង់ ន័រវែស ប៉េរូ អាហ្វ្រិកខាងត្បូង ស្លូវើនៀ បូគីណាហ្វាសូ ហូឡង់ សំប៊ី អាល់ហ្សេរី ដាណឺម៉ាក ជប៉ុន តួកគី អូស្ត្រាលី បែលហ្ស៊ិក និងកម្ពុជា និងអង្គការចំនួន៤៖ GICHD, ICBL, ICRC, UNODA ។