កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារអាជ្ញាធរមីន ដឹកនាំដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការ និងក្រុមការងារកងទ័ពជើងគោក ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក និងជាអនុប្រធានអចិន្រ្តៃយ៍គណកម្មការគ្រប់គ្រងសកម្មភាពបោសសម្អាតមីន និងឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ បានជួបប្រជុំពិភាក្សាការងារបោសសម្អាតមីនក្នុងភូមិសាស្រ្តខេត្តកោះកុង ជាពិសេសក្នុងស្រុកមណ្ឌលសីមា។ បន្ទាប់ពីកិច្ចប្រជុំ ក្រុមការងារទាំងពីរបានចុះពិនិត្យរួមគ្នានៅលើទីតាំងចម្ការមីនជាក់ស្តែង។