រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ ២០២៤ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការត្រៀមធ្វើជាម្ចាស់ផ្ទះនិងជាប្រធានកិច្ចប្រជុំសៀមរាប អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីននៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា នៅចុងឆ្នាំ២០២៤ និងការត្រៀមរៀបចំទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា។ កិច្ចប្រជុំនេះមានការចូលរួមពីប្រតិបត្តិករជាតិ អន្តរជាតិ និងភាគីពាក់ព័ន្ធ។