អាជ្ញាធរមីន៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម Eldeen Husaini bin Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណ:យោគយល់រវាងធនាគារ វីង ( ខេមបូឌា) ម.ក ក្រុមហ៊ុន Virtus Media និងសភាពាណិជ្ជកម្មម៉ាឡេស៊ីនៃកម្ពុជា ដើម្បីកម្ពុជាគ្មានគ្រាប់មីន។អនុស្សារណ:យោគយល់នេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន ឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា លោក Mohan Bandam ប្រធានអង្គភាពខ្មែរថាមន៍ (Khmer Time) និងលោក Han Peng Kwang អគ្គនាយកធនាគារ វីង (Wing Bank)។