កិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤​ (CFR4)

ភ្នំពេញ : នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី​ Alissar Chaker​ អ្នក​សម្របសម្រួល​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ (UNDP)​ប្រចាំកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤​ (CFR4)​ ដើម្បីពិនិត្យឆ្លងរបាយការណ៍ឆមាសទី១ និងអនុម័តផែនការសកម្មភាពការងារឆមាសទី២ នៃគម្រោង CFR4។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ថានទូតអូស្ត្រាលី (DFAT)​ សាធារណ:រដ្ឋ​កូរ៉េ​ (KOICA)​ ញ៉ូហ្សេលែន លុចហ្សំបួរ​ និង​ UNDP។