នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបើក កិច្ចប្រជុំក្រុមការងារបច្ចេកទេស ផ្នែកបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន (TRG-Gender) ដែលបានប្រព្រឹត្តទៅនៅទីរួមខេត្តកំពត ក្រោមការគាំទ្រថវិកាពីគម្រោង CFR-IV ដោយមានសមាសភាពអញ្ជើញចូលរួមពីតំណាង ក្រសួង/ស្ថាប័នពាក់ព័ន្ធ UNDP ក្រុមការងារម៉ាពូ ប្រតិបត្តិករសកម្មភាពមីនជាតិ-អន្តរជាតិ និងក្រុមការងារអាជ្ញាធរមីន សរុប ៤៣រូប (ស្ត្រី១៧រូប)។
កិច្ចប្រជុំ TRG-Gender ត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំ ដែលជាវេទិកាសម្រាប់គ្រប់ប្រតិបត្តិករសកម្មភាពមីនជាតិ-អន្តរជាតិ ក្រុមការងារម៉ាពូ និងភាគីពាក់ព័ន្ធ បានជួបពិភាក្សា ចែករំលែកបទពិសោធន៍ តាមដានវឌ្ឍនភាព ក៏ដូចជាស្វែងរកដំណោះស្រាយឆ្លើយតបបញ្ហាប្រឈមនានា ដើម្បីជំរុញការចូលរួមរបស់ស្ត្រី និងបង្កើនភាពអង់អាចដល់ស្ត្រី រួមចំណែកដល់ការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យសកម្មភាពមីន។