កិច្ចប្រជុំសន្ទនាកម្រិតខ្ពស់ថ្នាក់តំបន់ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសមត្ថភាពក្នុងការគៀរករធនធានគាំទ្រផ្នែកសកម្មភាពមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងតំបន់អាស៊ាន

ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីនបានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំសន្ទនាកម្រិតខ្ពស់ថ្នាក់តំបន់ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសមត្ថភាពក្នុងការគៀរករធនធានគាំទ្រផ្នែកសកម្មភាពមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងតំបន់អាស៊ាន ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន (ARMAC) និងគាំទ្រថវិកាដោយសាធារណ:រដ្ឋប្រជាមានិតចិន នៅសណ្ឋាគារ Central Nanjing ទីក្រុងណានជីង សាធារណៈរដ្ឋប្រជាមានិតចិន។