(ហ្សឺណែវ ស្វីស) ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណ:ប្រតិភូកម្ពុជា ប្រតិបត្តិករជាតិ-អន្តរជាតិ ចូលរួមពិធីបេីកកិច្ចប្រជុំរដ្ឋភាគីលេីកទី២១ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។