គណប្រតិភូអាជ្ញាធរមីន​ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ​សព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម​ ជីមហ៊ុយ​ ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមាជិករាជរដ្ឋាភិបាល រដ្ឋសភា​ និងព្រឹទ្ធសភា

ថ្ងៃទី១​០ ខែមិថុនា​ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត​ លី​ ធុជ​ ទេសរដ្ឋមន្ត្រី​ និងជាអនុប្រធានទី១អាជ្ញាធរមីន​ បានដឹកនាំគណប្រតិភូអាជ្ញាធរមីន​ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ​សព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម​ ជីមហ៊ុយ​ ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមាជិករាជរដ្ឋាភិបាល រដ្ឋសភា​ និងព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា​ ឆ្នាំ២០២៥ ក្នុង​ជន្មាយុ​ ៨៩ឆ្នាំ