ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសហរដ្ឋអាមេរិក

ភ្នំពេញ៖ ព្រឹកទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ព្រំ សុភមង្គល អនុប្រធានអាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន ទី១ អាជ្ញាធរមីន បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសហរដ្ឋអាមេរិក ដឹកនាំដោយឧត្តមសេនីយ៍ទោ Timothy Donnellan នាយសេនាធិការ និងជាមេបញ្ជាការ នៃកងឆ្មាំជាតិរដ្ឋអាយដាហូ (Idaho) និង Mrs. Bridette L.Walker, Charge’ D’affaired និងសហការី នៃស្ថានទូតសហរដ្ឋ អាមេរិកប្រចាំកម្ពុជា ក្នុងគោលបំណង
ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើការដោះមីនមនុស្សធម៌ និងការងារកម្ទេចគ្រាប់មិនទាន់ផ្ទុះ។