ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យ លោក Vitaly Luchshev សេនានុព័ន្ធយោធាសហព័ន្ធរុស្សីប្រចាំកម្ពុជា ដេីម្បីជួបពិភាក្សា និងស្វែងយល់អំពីការងារបោសសម្អាតមីននៅកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសកម្មភាពមីនរវាងប្រទេសទាំងពីរ។