ពិធីប្រារព្ធខួប១០ឆ្នាំ​ នៃការបង្កេីតអង្គការដោះមីន​ APOPO

សៀមរាប៖ រសៀលថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២៤

ឯកឧត្តម​ ព្រំ​ សុភមង្គល​ អនុប្រធានអាជ្ញាធរមីន​ ក្នុងនាមឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី​ លី​ ធុជ​ អនុប្រធានទី១​ អាជ្ញាធរមីន​ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រារព្ធខួប១០ឆ្នាំ​ នៃការបង្កេីតអង្គការដោះមីន​ APOPO។ អញ្ជេីញចូលរួមក្នុងពិធីនេះ​ មានតំណាងស្ថានទូត​ ប៊ែលហ្ស៊ីក​ ចក្រភពអង់គ្លេស​ នាយកប្រតិបត្តិនាយកកម្មវិធី​ មន្ត្រី​ បុគ្គលិកអង្គការ​ APOPO​ ប្រធានតំបន់​ និងមន្ត្រីបុគ្គលិក​ CMAC​ និងមន្ត្រីបុគ្គលិកអង្គការ​ MAG​ សរុបប្រមាណជាង១០០នាក់។