សៀមរាប៖ រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤
ឯកឧត្តម ព្រំ សុភមង្គល អនុប្រធានអាជ្ញាធរមីន ក្នុងនាមឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជេីញជាអធិបតីក្នុងពិធីប្រារព្ធខួប១០ឆ្នាំ នៃការបង្កេីតអង្គការដោះមីន APOPO។ អញ្ជេីញចូលរួមក្នុងពិធីនេះ មានតំណាងស្ថានទូត ប៊ែលហ្ស៊ីក ចក្រភពអង់គ្លេស នាយកប្រតិបត្តិនាយកកម្មវិធី មន្ត្រី បុគ្គលិកអង្គការ APOPO ប្រធានតំបន់ និងមន្ត្រីបុគ្គលិក CMAC និងមន្ត្រីបុគ្គលិកអង្គការ MAG សរុបប្រមាណជាង១០០នាក់។