នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយ លោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាស្តីពីការហាមប្រើប្រាស់មីនប្រឆាំងមនុស្ស (ISU-APMBC) និងមន្រ្តីជាន់ខ្ពស់។
អង្គប្រជុំ បានកំណត់នូវស្ថានភាពនៃបញ្ហា ដំណោះស្រាយ និងផែនការសកម្មភាពក្នុងការអនុវត្តអនុសញ្ញាអូតាវ៉ា ដេីម្បីត្រៀមដឹកនាំកិច្ចប្រជុំគណៈកម្មការ និងកិច្ចប្រជុំពាក់ព័ន្ធនានាក្នុងក្របខណ្ឌនៃអនុសញ្ញាអូតាវ៉ា។