កិច្ច​ប្រជុំ​ផ្ទៃក្នុង​ជាមួយ​ លោក​ Juan Carlos Ruan នាយក​អង្គភាព​គាំទ្រ​ការ​អនុវត្ត​អនុសញ្ញា​ស្តី​ពី​ការ​ហាម​ប្រើ​ប្រាស់​មីន​ប្រឆាំង​មនុស្ស​ (​ISU-APMBC)

នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ ថ្ងៃទី​២៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​ ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ ប្រធាន​អនុសញ្ញា​អូតាវ៉ា​ឆ្នាំ​២០២៤​ បាន​ដឹកនាំ​កិច្ច​ប្រជុំ​ផ្ទៃក្នុង​ជាមួយ​ លោក​ Juan Carlos Ruan នាយក​អង្គភាព​គាំទ្រ​ការ​អនុវត្ត​អនុសញ្ញា​ស្តី​ពី​ការ​ហាម​ប្រើ​ប្រាស់​មីន​ប្រឆាំង​មនុស្ស​ (​ISU-APMBC)​ និង​មន្រ្តី​ជាន់ខ្ពស់​។

អង្គប្រជុំ​ បាន​កំណត់​នូវ​ស្ថានភាព​នៃ​បញ្ហា​ ដំណោះស្រាយ​ និង​ផែនការ​សកម្មភាព​ក្នុង​ការ​អនុវត្ត​អនុសញ្ញា​អូតាវ៉ា​ ដេីម្បី​ត្រៀម​ដឹក​នាំ​កិច្ច​ប្រជុំ​គណៈកម្មការ​ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​នានា​ក្នុង​ក្របខណ្ឌ​នៃ​អនុសញ្ញា​អូតាវ៉ា​។