កិច្ចប្រជុំក្រុមការងារបច្ចេកទេសផ្នែកការអភិវឌ្ឍន៍សមត្ថភាព (TRG-CD)

ខេត្តកំពង់ឆ្នាំង៖ ដោយមានការចាត់តាំងពីឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី១ អាជ្ញាធរមីន​ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥​ ឯកឧត្តមបណ្ឌិត គាំ រីបូន អនុប្រធានអាជ្ញាធរមីន អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសផ្នែកការអភិវឌ្ឍន៍សមត្ថភាព (TRG-CD) ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរមីន តំណាងកងទ័ពជើងគោក​ CMAC,​ NPMEC,​ HALO​ Trust,​ NPA,​ CSHD,​ APOPO,​ MAG,​ UNDP។ កិច្ចប្រជុំនេះគាំទ្រថវិកាពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤​ CFR4។