ខេត្តកំពង់ឆ្នាំង៖ ដោយមានការចាត់តាំងពីឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គាំ រីបូន អនុប្រធានអាជ្ញាធរមីន អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសផ្នែកការអភិវឌ្ឍន៍សមត្ថភាព (TRG-CD) ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរមីន តំណាងកងទ័ពជើងគោក CMAC, NPMEC, HALO Trust, NPA, CSHD, APOPO, MAG, UNDP។ កិច្ចប្រជុំនេះគាំទ្រថវិកាពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ CFR4។