សាវតាអាជ្ញាធរ
អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ហៅកាត់ថា អាជ្ញាធរមីន ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ ១៦០ នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០០០ ដោយមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន។ អាជ្ញាធរមីនមានតួនាទីនិងភារកិច្ចធ្វើនិយ័តកម្ម គ្រប់គ្រង ផ្តល់អាជ្ញាប័ណ្ណនិងការទទួលស្គាល់ សម្របសម្រួល និងតាមដានត្រួតពិនិត្យសកម្មភាពមីនទាំងអស់ រួមមានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ស.ផ.ស.) ផ្តល់ការអប់រំអំពីយុទ្ធភណ្ឌគ្រឿងផ្ទូះ និងផ្តល់ជំនួយគាំទ្រដល់ជនរងគ្រោះ ក៏ដូចជាការរៀបចំគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ដើម្បីសម្រេចបាននូវគោលដៅអាទិភាពកំណត់ដោយគោលនយោបាយអភិវឌ្ឍន៍រាជរដ្ឋាភិបាលកម្ពុជា។
អាជ្ញាធរមីន មានសមាសភាពថ្នាក់ដឹកនាំ និងសមាជិកពីស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធដូចខាងក្រោម:
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន
- ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន
- ឯកឧត្តម ព្រំ សុភមង្គល អនុប្រធាន អាជ្ញាធរមីន
- ឯកឧត្តម ស៊ុយ ជីហ៊ាង អនុប្រធាន អាជ្ញាធរមីន
- ឯកឧត្តម គាំ រីបូន អនុប្រធាន អាជ្ញាធរមីន
- ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការ អាជ្ញាធរមីន
- ឯកឧត្តម ខៀវ ភារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាសមាជិក អាជ្ញាធរមីន
- លោកជំទាវ ទេព បូរ៉ាមីន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាសមាជិកអាជ្ញាធរមីន
- ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាសមាជិកអាជ្ញាធរមីន
- ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកអាជ្ញាធរមីន
- ឯកឧត្តម អ៉ិន ចិន្តា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកអាជ្ញាធរមីន
- ឯកឧត្តម ជា ថោយ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាសមាជិកអាជ្ញាធរមីន
- លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាសមាជិកអាជ្ញាធរមីន
- ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាសមាជិកអាជ្ញាធរមីន
- ឯកឧត្តម អ៉ិត សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាសមាជិកអាជ្ញាធរមីន
- ឯកឧត្តម ឈួន សំរិទ្ធិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកអាជ្ញាធរមីន