ដោយមានការគាំទ្រថវិកា និងបច្ចេកទេសពី អាជ្ញាធរកម្ពុជាគ្រប់គ្រង សកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយ សារមីន (CMAA) ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមចំណែកសហការអនុវត្តកម្មវិធីអប់រំកុមារ ពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ យ៉ាងសកម្មនៅតាមខេត្តគោលដៅរួមមាន ខេត្តកំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ ក្រុងប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ កំពង់ធំ និងខេត្តសៀមរាប។ បច្ចុប្បន្នក្រសួងកំពុងអនុវត្តក្នុងខេត្តគោលដៅ ចំនួន៧គឺ បាត់ដំបង បន្ទាយមានជ័យ ខេត្តប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តកំពង់ធំ។
គោលដៅនៃកម្មវិធី គឺលើកកម្ពស់ការបញ្ជ្រាបកម្មវិធីអប់រំកុមារពីគ្រោះថ្នាក់ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះក្នុងកម្មវិធីសិក្សា។ ពង្រឹងគុណភាពការ អប់រំផ្សព្វផ្សាយកម្មវិធីអប់រំកុមារ ពីគ្រោះថ្នាក់ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅក្នុងសាលា រៀន និងសហគមន៍តាមគ្រប់រូបភាពពិសេស តាម រយៈក្រុមមិត្តអប់រំមិត្ត។ ពង្រឹង និងបណ្ដុះបណ្ដាល សមត្ថភាពព្រមទាំងលើកទឹកចិត្តដល់មន្ត្រីពាក់ព័ន្ធ កម្មវិធីអប់រំកុមារពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ។
សកម្មភាពក្នុងថ្នាក់ គឺបង្រៀន និងបញ្ជ្រាបកម្មវិធី អប់រំកុមារ ពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ក្នុងកម្មវិធីសិក្សាតាមការបង្រៀន មុខវិជ្ជា ភាសាខ្មែរ សិក្សាសង្គម និងមុខវិជ្ជាដែល ពាក់ព័ន្ធ។ សកម្មភាពក្រៅថ្នាក់ គឺផ្សព្វផ្សាយ កម្មវិធីអប់រំកុមារ ពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះតាមរយៈការសម្ដែង របស់ក្រុមមិត្តអប់រំ មិត្តដោយអប់រំតាមផ្ទះ ពិសេសគ្រួសារដែល ប្រកបមុខរបរ ក្នុងស្ថា នភាពប្រថុយប្រថាននឹងគ្រោះ ថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ។