ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម ទេព កល្យាណ អគ្គលេខាធិការរងអាជ្ញាធរមីន និងលោកជំទាវ មិន ធារី អភិបាលរងខេត្តឧត្តរមានជ័យ អញ្ជើញចូលរួមជាគណ:អធិបតី ក្នុងពិធីផ្សព្វផ្សាយការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ និងតំឡេីងផ្ទាំងប៉ាណូ នៅវិទ្យាល័យហ៊ុនសែនត្រពាំងប្រាសាទ ភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ សិស្សានុសិស្ស និងសហគមន៍យល់ដឹងអំពីមីនគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីទប់ស្កាត់កុំឱ្យមានជនរងគ្រោះថ្នាក់ដោយសារគ្រាប់ទាំងនោះបន្តទៀត។ ពិធីនេះ មានការចូលរួមពីអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី ម៉ាពូ ប្រតិបត្តិករ HALO Trust និង សិស្សានុសិស្ស។
ផ្ទាំងប៉ាណូ និងសម្ភារអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះបានទទួលការគាំទ្រថវិកាពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR4) ។