ប្រជុំទ្វេភាគីដើម្បីពិភាក្សាអំពីការងារវិស័យសកម្មភាពមីន នៅក្នុងកំឡុងពេលនៃកិច្ចប្រជុំ នៃអនុសញ្ញាអូតាវ៉ា

ហ្សឺណែវ៖ ចាប់ពីថ្ងៃទី១៧-១៩ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងកំឡុងពេលនៃកិច្ចប្រជុំ Inter-Sessional Meeting នៃអនុសញ្ញាអូតាវ៉ា ដែលរៀបចំឡើងនៅអគារ International Conference Centre Geneva ប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និងជាប្រធានគណៈប្រតិភូកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១អាជ្ញាធរមីនបានអញ្ជើញជួបសម្តែងការគួរសម និងប្រជុំទ្វេភាគីដើម្បីពិភាក្សាអំពីការងារវិស័យសកម្មភាពមីន ជាពិសេសផ្តោតលើ ការកៀរគរធនធាន ការបោសសម្អាតមីន កិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន ការអប់រំយល់ដឹងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះ ការពង្រឹងសមត្ថភាព ការចែករំលែកបទពិសោធន៍ ចំណេះដឹងក្នុងការរៀបចំ ការគ្រប់គ្រង ដំណើរការស្ថាប័ន និងចូលរួមយុទ្ធនាការលុបបំបាត់គ្រាប់មីនក្នុងពិភពលោកជាមួយអង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងប្រទេសម្ចាស់ជំនួយមួយចំនួនដូចជា អង្គការ GICHD, UNODA, UNDP, ISU, Action Mine Review, ICBL, NPA, Nigeria, Canada, Switzerland, Norway, Algeria, Austria និង Japan។

ជាមួយគ្នានេះដែរ គណៈប្រតិភូកម្ពុជា ក៏បានជួបជាមួយគណៈកម្មាការអនុវត្តមាត្រាទី៥ នៃអនុសញ្ញាអូតាវ៉ា ដើម្បីធ្វើការពិភាក្សា ផ្តល់ជាមតិយោបល់ក្នុងការផ្តល់ធាតុចូល និងស្នើសុំបំពេញបន្ថែមនៅពត៌មានមួយចំនួនលើសំណើសុំពន្យាពេលបោសសម្អាតមីនរបស់កម្ពុជាលើកទី៣ ពីឆ្នាំ២០២៦-២០៣០។

ចំពោះសំណើសុំពន្យាពេលបោសសម្អាតមីនលើកទី៣ ពីឆ្នាំ២០២៦-២០៣០ នឹងត្រូវយកមកអនុម័តនាសម័យប្រជុំរដ្ឋភាគីលើកទី២២ នៃអនុសញ្ញាអូតាវ៉ា នាខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលប្រទេសជប៉ុនជាប្រធាននៃកិច្ចប្រជុំ