គណៈប្រតិភូកម្ពុជា ចូលរួមក្នុង​ពិធី​បេីក​សន្និបាតប្រចាំឆ្នាំលើកទី ៧៩ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ

នៅទីក្រុងបាងកក ប្រទេសថៃ​ ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​ ឆ្នាំ​២០២៣​ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន​ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុង​ពិធី​បេីក​សន្និបាតប្រចាំឆ្នាំលើកទី ៧៩ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ ក្រោមមូលបទ “ការជំរុញសកម្មភាពសម្រាប់ធាតុអាកាសនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”។