ពិធីប្រគល់វិញ្ញាបនបត្រ និងសម្ភារៈសង្គ្រោះបឋម ( ២៦ មិថុនា ២០២៣ )
នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសម្ភារៈសង្គ្រោះបឋម ដល់មន្ត្រី បុគ្គលិកអាជ្ញាធរមីន។