ទស្សកិច្ចផ្លាស់ប្តូរបទពិសោធន៍របស់ប្រតិភូសកម្មភាពមីនប្រទេសឡាវ

អាជ្ញាធរមីន៖ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានទទួលស្វាគមន៍ប្រតិភូសកម្មភាពមីនប្រទេសឡាវ (NRA-Lao) ចំនួន ១៤រូប មកបំពេញទស្សនកិច្ចសិក្សាដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារពាក់ព័ន្ធការងារគ្រប់គ្រង និងប្រមូលទិន្នន័យសកម្មភាពមីន ការរៀបចំផែនការ និងការចាត់អាទិភាពសកម្មភាពមីននៅកម្ពុជា។
ទស្សនកិច្ចសិក្សានេះ បានសម្របសម្រួលរវាងអង្គការ NPA កម្ពុជា និងអាជ្ញាធរមីន។