ប្រទេសថៃ : ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមអមដំណេីរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការថ្លែងសុន្ទរកថាពិសេសនៅក្នុងពិធីបេីកសន្និបាតប្រចាំឆ្នាំលេីកទី៨០ នៃគណ:កម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) នៅទីក្រុងបាងកក ប្រទេសថៃ។