ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤​ ដឹកនាំ​គណ:ប្រតិភូជាង ៦០០ នាក់អញ្ជើញធ្វើទស្សនកិច្ច នៅប្រាសាទអង្គរវត្ត ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ

(សៀមរាប) រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រតិភូជាង ៦០០នាក់ អញ្ជើញធ្វើទស្សនកិច្ច នៅប្រាសាទអង្គរវត្ត ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ "ស្តីពីពិភពលោកមួយដែលគ្មានមីន" នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ដឹកនាំដោយ​ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។ដំណើរទស្សនកិច្ចនាឱកាសនេះ ប្រតិភូតាមបណ្ដាប្រទេសនិងរដ្ឋភាគីនីមួយៗបានបង្ហាញពីស្នាមញញឹមរបស់ខ្លួន នៅលើទឹកដីអង្គរដ៏បវរនៃយើង។