កិច្ចប្រជុំស្តីពីការពង្រឹងការគ្រប់គ្រងគុណភាពទិន្នន័យ ដល់ក្រុមការងារអង្គភាពគ្រប់គ្រងទិន្នន័យរបស់អាជ្ញាធរមីន

រាជធានីភ្នំពេញ៖ ដោយទទួលបានការឯកភាពពីថ្នាក់ដឹកនាំអាជ្ញាធរមីន នាយកដ្ឋានផែនការ សេដ្ឋកិច្ចសង្គម និងគ្រប់គ្រងទិន្នន័យ (SEPD) បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹងការគ្រប់គ្រងគុណភាពទិន្នន័យ ដល់ក្រុមការងារអង្គភាពគ្រប់គ្រងទិន្នន័យ របស់អាជ្ញាធរមីន។

កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីចែករំលែកបទពិសោធន៍ការងារ ចំណេះដឹង បច្ចេកវិទ្យាថ្មីៗ ពាក់ព័ន្ធក្នុងការគ្រប់គ្រងទិន្នន័យ ដើម្បីធានាឱ្យការពិនិត្យផ្ទៀងផ្ទាត់ និងការគ្រប់គ្រងទិន្នន័យ កាន់តែមានសុក្រឹតភាព។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៥ គាំទ្រថវិកាដោយគម្រោងកសាងសមត្ថភាព NPA។