សៀមរាប៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និងលោក Juan Carlos Ruan នាយកអង្គភាព Implementation Support Unit (ISU) នៃអនុសញ្ញាស្តីពីមីនប្រឆាំងមនុស្ស រួមទាំងមន្ត្រីជាន់ខ្ពស់របស់អាជ្ញាធរមីន និង ISU បានចូលរួមសម្តែងការគួរសម និងប្រជុំពិភាក្សាជាមួយនឹងឯកឧត្តម ពិន ប្រាកដ អភិបាលរង តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ស្តីពីការរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញា។
កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥នេះ គ្រោងប្រព្រឹត្តទៅ នៅខែធ្នូ ឆ្នាំ២០២៤ ដោយរំពឹងថាមានអ្នកចូលរួមប្រមាណ៧០០នាក់ពីរដ្ឋភាគីប្រមាណជា១៦៤ប្រទេស។