កិច្ចប្រជុំក្រុមការងារបច្ចេកទេសផ្នែកស្រាវជ្រាវ និងបោសសម្អាតមីន/សំណល់ជាតិផ្ទុះពីសង្រ្គាម (TRG meeting on mine/ERW survey and clearance)

ខេត្តសៀមរាប៖ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន បានអញ្ជើញចូលរួមជាគណអធិបតីកិច្ចប្រជុំក្រុមការងារបច្ចេកទេសផ្នែកស្រាវជ្រាវ និងបោសសម្អាតមីន/សំណល់ជាតិផ្ទុះពីសង្រ្គាម (TRG meeting on mine/ERW survey and clearance) ដើម្បីពិភាក្សា និងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការងារស្រាវជ្រាវ និងបោសសម្អាតមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម សំដៅជម្រុញឱ្យការងារស្រាវជ្រាវ និងបោសសម្អាតមីន/សំណល់ជាតិផ្ទុះពីសង្គ្រាមកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពបន្ថែមទៀត។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ​ និងក្រុមត្រួតពិនិត្យអាជ្ញាធរមីន តំណាងនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ តំណាងបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងតំណាងប្រតិបត្តិករជាតិ អន្តរជាតិរួមមាន៖ CMAC,​ NPMEC,​ HALO Trust,​ NPA,​ MAG,​ CSHD និង APOPO ក្រោមកិច្ចសហការគាំទ្រថវិកាពីគម្រោងកសាងសមត្ថភាព FCDO តាមរយៈអង្គការ HALO Trust។