ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ស្នើឱ្យសហគមន៍អ៊ឺរ៉ុប បញ្ជូនគណៈប្រតិភូទៅចូលរួមឱ្យបានច្រើននៅក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។
ទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានជួបពិភាក្សាការងារជាមួយ លោក Stefan TRESSING អនុប្រធានផ្នែករំសាយសព្វាវុធ ការមិនរីកសាយភាយ និងការត្រួតពិនិត្យការនាំចេញអាវុធ និងជាតំណាងសហគមន៍អ៊ឺរ៉ុបប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ។