ជំនួបទ្វេភាគីជាមួយ លោកជំទាវ Doreen Debrum ឯកអគ្គរដ្ឋទូតកោះម៉ាសាល់ ប្រចាំអង្គការសហប្រជាជាតិ

ជំនួបទ្វេភាគីជាមួយ លោកជំទាវ Doreen Debrum ឯកអគ្គរដ្ឋទូតកោះម៉ាសាល់ ប្រចាំអង្គការសហប្រជាជាតិ

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានជួបប្រជុំទ្វេភាគីជាមួយ លោកជំទាវ Doreen Debrum ឯកអគ្គរដ្ឋទូតកោះម៉ាសាល់ ប្រចាំអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីពិភាក្សាអំពីលទ្ធភាពរបស់កោះម៉ាសាល់ ក្នុងការចូលរួមជារដ្ឋភាគីអនុសញ្ញា។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានស្នើឱ្យកោះម៉ាសាល់ពិចារណាចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងបានគូសបញ្ជាក់ថា ទោះបីបញ្ហាមីន មិនមែនជាបញ្ហាចម្បងរបស់កោះម៉ាសាល់ ប៉ុន្តែការចូលរួមរបស់កោះម៉ាសាល់ ក្នុងអនុសញ្ញាអូតាវ៉ា គឺជាការចូលរួមក្នុងចលនាសាកល ក្នុងការលុបបំបាត់ការរងទុក្ខវេទនា បង្កដោយមីនប្រឆាំងមនុស្ស។

លោកជំទាវ Doreen Debrum បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញា ហើយលោកជំទាវ នឹងលើកសំណើនេះជូនទៅរដ្ឋាភិបាលកោះម៉ាសាល់ ដើម្បីពិចារណាលទ្ធភាពក្នុងការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។