ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ធ្វើជំនួបក្រៅផ្លូវការជាមួយ ឯកឧត្តម Junior Aini ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកោះម៉ាសាល់ ប្រចាំប្រទេសហ្វីជី

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ធ្វើជំនួបក្រៅផ្លូវការជាមួយ ឯកឧត្តម Junior Aini ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកោះម៉ាសាល់ ប្រចាំប្រទេសហ្វីជី

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ធ្វើជំនួបក្រៅផ្លូវការជាមួយ ឯកឧត្តម Junior Aini ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកោះម៉ាសាល់ ប្រចាំប្រទេសហ្វីជី ដើម្បីស្នើសុំឱ្យកោះម៉ាសាល់ពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។

ប្រទេសថៃ : ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការ UN-ESCAP នាទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានធ្វើជំនួបក្រៅផ្លូវការជាមួយ ឯកឧត្តម Junior Aini ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកោះម៉ាសាល់ ប្រចាំប្រទេសហ្វីជី ដែលបានដឹកនាំគណៈប្រតិភូចូលរួមសន្និបាតប្រចាំឆ្នាំលើកទី ៨០ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP)។

ក្នុងជំនួបក្រៅផ្លូវការនេះ ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើសុំឱ្យប្រទេសដីកោះម៉ាសាល់ ពិនិត្យលទ្ធភាព និងពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ក្នុងខណៈពេលដែលកម្ពុជាកំពុងធ្វើប្រធានអនុសញ្ញាឆ្នាំ២០២៤។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី ធុជ បានអញ្ជើញគណៈប្រតិភូនៃកោះម៉ាសាល់ ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ជាការឆ្លើយតប ឯកឧត្តម Junior Aini នឹងលើកយកសំណើរបស់កម្ពុជា ដាក់ជូនរាជរដ្ឋាភិបាលកោះម៉ាសាល់ ដើម្បីពិនិត្យ និងពិចារណាលើការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នេះ។